គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ដំណើរទស្សនកិច្ចក្នុងក្របខ័ណ្ឌកម្មសិក្សានៅរោងចក្រផលិតឱសថប៉េប៉េអឹម

កាលបរិច្ឆេទ: ១០ ឧសភា ២០២៤ / សុខភាព / Author : ATH Sokren

និស្សិតថ្នាក់អនុបណ្ឌិតផ្នែកទីផ្សារឱសថ និងបច្ចេកវិទ្យាសុខភាពនៃសាកលវិទ្យាល័យ Paris Saclay បានធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងក្របខ័ណ្ឌកម្មសិក្សា ហើយក្នុងឱកាសនោះ ពួកគេបានទៅទស្សនារោងចក្ររបស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងបានពិភាក្សាជាមួយលោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាស និងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់សហគ្រាស។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃការធ្វើដំណើរក្នុងពេលបញ្ចប់ការសិក្សារបស់ពួកគេ ហើយពួកគេត្រូវទៅប្រទេសវៀតណាមផងដែរ។ នៅកម្ពុជា ពួកគេចាប់អារម្មណ៍ជាពិសេសលើទីផ្សារក្នុងស្រុក ហើយក្រៅពីរោងចក្រផលិតឱសថប៉េប៉េអឹម ពួកគេបានចុះទៅមើលឱសថស្ថានយូឃែរមួយកន្លែង។ គួររម្លឹកផងដែរថា យូឃែរគឺជាក្រុមហ៊ុនចែកចាយមួយក្នុងចំណោមក្រុមហ៊ុនចែកចាយឱសថដ៏ធំនៅកម្ពុជា។